កម្មវិធីអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៨៦ បរិច្ចាគបបរដល់សិស្សចំនួន ២០០នាក់
ថ្ងៃអង្គារ, ខែមីនា 14, 2023
កម្មវិធី អាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៨៦ ដោយបានបរិច្ចាគអាហារសប្បុរសធម៌ជាបបរគ្រឿង និងកម្មវិធីបណ្ណាល័យចល័ត ម៉េងលី ជេ. គួច លើកទី៨៧ ដោយបានបរិច្ចាគសៀវភៅអានជាភាសាអង់គ្លេសចំនួន២០០ក្បាល និងសម្លៀកបំពាក់ចំនួន១០៥កញ្ចប់ ដល់សិស្សានុសិស្ស ចំនួន២០០នាក់ នៅសាលាបឋមសិក្សា ពុកឬស្សី ស្ថិតនៅភូមិពុកឬស្សីលើ ឃុំពុកឬស្សីលើ ស្រុកខ្សាច់ កណ្តាលខេត្តកណ្តាល។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។