មូលនិធិ ម៉េងលី ជេ. គួច និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ផ្តល់អំណោយដល់សាលាបឋមសិក្សាគោកស្នួល ក្នុងខេត្តសៀមរាប
ថ្ងៃសុក្រ, ខែកុម្ភៈ 24, 2023
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌ រួមមានអណ្តូងទឹកស្អាតចំនួន០១តម្លៃ១,០០០ដុល្លារ សម្ភារៈសិក្សាចំនួន២០០កញ្ចប់ សម្លៀកបំពាក់ សម្ភារប្រើប្រាស់ និងកូនឈើមួយចំនួន ដែលសរុបថវិកាចំនួន១,៨៨៣.៣៣ដុល្លារ ចែកជូនដល់សិស្សានុសិស្សចំនួន១៨០នាក់ និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាគោកស្នួល ស្ថិតនៅភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។