ពួកយើងជានរណា

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ អង្គការមូលនិធិ ម៉េងលី ជេ. គួច ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុប្រចាំឆ្នាំពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ អង្គការមូលនិធិ ម៉េងលី ជេ. គួច ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ដែលងាយរងគ្រោះបំផុត តាមរយៈការផ្តល់ជំនួយឧបត្ថម្ភ ដើម្បីឆ្លើយតបតម្រូវការចាំបាច់នានា ដូចជាផ្នែកសុខភាព ការអប់រំ និងជីវភាពរសនៅប្រចាំថ្ងៃជាដើម។ យើងបានពង្រីកវិសាលភាព និងទំហំការងាររបស់យើងដោយការលើកទឹកចិត្ត និងគាំទ្រទេពកោសល្យ គំនិតច្នៃប្រឌិត និងភាពឯករាជ្យលើខ្លួនឯង ដោយប្រើវិធីសាស្រ្តជាច្រើនតាមតែអាចធ្វើទៅបាន។

អ្វីដែលពួកយើងធ្វើ

ក្រុម​ការងារ​របស់​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ផ្តួចផ្តើម​បង្កើត​សកម្មភាព​ ​និង​ព្រឹត្តិការណ៍​ជាច្រើន​ ​ដែល​អាច​ឱ្យ​យើង​រៃ​អង្គាស​ថវិកា​ ​និង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ ​ដើម្បី​មានលទ្ធភាព​អនុវត្ត​កម្មវិធី​ចំនួន​០​៤​ ​ដូចជា​ ​កម្មវិធី​អប់រំ​ ​កម្មវិធី​សុខភាព​ ​កម្មវិធី​សេវា​សហគមន៍​និង​កម្មវិធី​ឆ្លើយតប​គ្រោះ​មហន្តរាយ​ ​ដែល​មាន​គម្រោង​ចំនួន​២​០​៖

  1. គម្រោងកង់សម្រាប់ការអប់រំកុមារ
  2. គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច
  3. គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច
  4. គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច
  5. គម្រោងគុណភាពបង្រៀន និងការសិក្សា
  6. គម្រោងសិក្ខាសាលាសប្បុរសធម៌ អ្នកឧកញ៉ា
    វេជ្ជបណ្ឌិត គួច ម៉េងលី
  7. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព
  8. គម្រោងសាងសង់ហេដ្ឋាឋរចនាសម្ពន្ធសុខាភិបាល
  9. គម្រោងធនាគារឈាម ម៉េងលី ជេ. គួច
  10. គម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច
  11. គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល
  12. គម្រោងមណ្ឌលថែទាំចាស់ជរា ម៉េងលី ជេ. គួច
  13. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់
  14. គម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច
  15. គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍
  16. គម្រោងអំណោយសប្បុរសធម៌
  17. គម្រោងគំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត
  18. គម្រោងបង្ការគ្រោះមហន្តរាយ
  19. គម្រោងឆ្លើយតបគ្រោះមហន្តរាយ
  20. គម្រោងភាពធននិងជីវភាព

ប្រវត្តិអង្គការមូលនិធិ ម៉េងលី ជេ. គួច

​វិទ្យាស្ថាន​ ​កម្ពុជា​ ​សម្រាប់​សុខភាព​កុមារ​ ​និង​យុវជន​ ​គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ​ដែល​មាន​គោលដៅ​ក្នុង​ការ​ផ្តល់​នូវ​រាល់​ព័ត៌មាន​ ​និង​សេវាកម្ម​នានា​ ​ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព​ទៅដល់​កុមារ​ ​យុវជន​ ​និង​មាតា​ ​ដែល​ជួប​ការលំបាក​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​។​ ​វិទ្យាស្ថាន​ ​កម្ពុជា​ ​សម្រាប់​សុខភាព​កុមារ​ ​និង​យុវជន​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ ​ឯកឧត្តម​ ​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​នៅ​ក្នុង​ឆ្នាំ​២​០​០​៤​ ​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​លើក​ក​ម្ពស់វិ​ស​័​យ​អប់រំ​ក្នុងចំណោម​កុមារ​ជាច្រើន​ដែល​ជួប​ការលំបាក​ ​តាមរយៈ​ការ​ផ្តល់​អា​ហា​រូប​ករ​ណ៍​។​

កន្លែងដែលយើងធ្វើការ

យើងបានអនុវត្តកម្មវិធីចំនួន ៤ នៅក្នុងខេត្ត-ក្រុងចំនួន ២៤ នៅទូទាំងប្រទេសកម្ពុជា