ការងាររបស់យើង

ក្រុម​ការងារ​របស់​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ផ្តួចផ្តើម​បង្កើត​សកម្មភាព​ ​និង​ព្រឹត្តិការណ៍​ជាច្រើន​ ​ដែល​អាច​ឱ្យ​យើង​រៃ​អង្គាស​ថវិកា​ ​និង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ ​ដើម្បី​មានលទ្ធភាព​អនុវត្ត​កម្មវិធី​ចំនួន​០​៤​ ​ដូចជា​ ​កម្មវិធី​អប់រំ​ ​កម្មវិធី​សុខភាព​ ​កម្មវិធី​សេវា​សហគមន៍​និង​កម្មវិធី​ឆ្លើយតប​គ្រោះ​មហន្តរាយ​ ​ដែល​មាន​គម្រោង​ចំនួន​២​០​៖

  1. គម្រោងកង់សម្រាប់ការអប់រំកុមារ
  2. គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច
  3. គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច
  4. គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច
  5. គម្រោងគុណភាពបង្រៀន និងការសិក្សា
  6. គម្រោងសិក្ខាសាលាសប្បុរសធម៌ អ្នកឧកញ៉ា
    វេជ្ជបណ្ឌិត គួច ម៉េងលី
  7. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព
  8. គម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធសុខាភិបាល
  9. គម្រោងធនាគារឈាម ម៉េងលី ជេ. គួច
  10. គម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច
  11. គម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធសុខាភិបាល
  12. គម្រោងមណ្ឌលថែទាំចាស់ជរា ម៉េងលី ជេ. គួច
  13. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់
  14. គម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច
  15. គម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធសហគមន៍
  16. គម្រោងអំណោយសប្បុរសធម៌
  17. គម្រោងគំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត
  18. គម្រោងបង្ការគ្រោះមហន្តរាយ
  19. គម្រោងឆ្លើយតបគ្រោះមហន្តរាយ
  20. គម្រោងភាពធននិងជីវភាព

កម្មវិធីអប់រំ

​យើង​ចង់​រួមចំណែក​អភិវឌ្ឍ​បរិ​ក្ខា ​និង​បរិយាកាស​សិក្សា​ ​ដើម្បី​ធានា​ថា​ ​មាន​បរិយាកាស​សិក្សា​រៀនសូត្រ​ប្រកបដោយ​ផាសុកភាព​ ​និង​សុវត្ថិភាព​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​បឋមសិក្សា​ ​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​។

អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើក​ក​ម្ពស់​ការអប់រំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​និង​បាន​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​កសាង​សង្គម​ ​និង​សហគមន៍​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​យើង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ ​និង​គ្រប់គ្រង​សាលារៀន​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ ​តាមរយៈ​ការ​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​យុវជន​រាប់ពាន់​នាក់​ ​និង​គាំទ្រ​ដល់​អ្នកដឹកនាំ​នា​ពេល​អនាគត​ ​ដែល​មាន​សក្តានុពល​។

1-Education-Program-web

កម្មវិធីសុខភាព

​យើង​រួមចំណែក​អភិវឌ្ឍ​បរិ​ក្ខា​សុខាភិបាល​ ​ដើម្បី​ធា​ពង្រឹង​គុណភាព​នៃ​សេវា​សុខភាព​ ​និង​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព​របស់​គ្រួសារ​ ​និង​សហគមន៍​ងាយ​រងគ្រោះ។

មូលនិធិ​ម៉េង​លី​ ជេ គួ​ច​ ​ជួយ​លើក​ក​ម្ពស់​របៀបរស់នៅ​ប្រកបដោយ​សុខភាព​ល្អ​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ​យើង​ធ្វើការ​ផ្សារភ្ជាប់​គំនិត​ផ្តួចផ្តើម​ផ្នែក​សុខភាព​ដើម្បី​ធានា​ថា​និស្សិត​ដែល​យើង​គាំទ្រ​មាន​សុខភាព​ល្អ​ដើម្បី​បន្ត​ការសិក្សា​របស់​ពួកគេ​។​ ​បន្ថែម​លើ​នេះ​អង្គការមូលនិធិ ម៉េងលី ជេ. គួច ​គាំទ្រ​សកម្មភាព​សុខភាព​មួយ​ចំនួន​ក្រៅពី​ការ​ផ្តោត​សំខាន់​របស់​ខ្លួន​ដែល​ដោះស្រាយ​ដោយ​ផ្ទាល់​នូវ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផ្តល់​សេវា​សុខភាព​ដល់​សហគមន៍​នានា​នៅ​ពេល​ចាំបាច់​ឬ​ខ្វះ​ការ​គាំទ្រ​ផ្នែក​សុខភាព​។​ ​គោលបំណង​សំខាន់​នៃ​កម្មវិធី​សុខភាព​អិ​ម​ជេអេ​ស​គឺ​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​ពង្រឹង​គុណភាព​សេវា​សុខភាព​និង​ភាព​ងាយស្រួល​នៃ​គ្រួសារ​និង​សហគមន៍​ដែល​ងាយ​រងគ្រោះ​។

កម្មវិធីសេវាកម្មសហគមន៍

ប្រជាជន​ ​និង​សហគមន៍​ងាយ​រងគ្រោះ​ទទួល​បានការ​ការពារ​ ​និង​ការ​អភិវឌ្ឍ​ជីវភាពរស់នៅ​ ​តាមរយៈ​សកម្មភាព​អភិវឌ្ឍ​សហគមន៍​ ​និង​ការ​កែលំអ​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​សហគមន៍។

​ប្រជាជន​ ​និង​សហគមន៍​ងាយ​រងគ្រោះ​ត្រូវ​ទទួល​បានការ​ការពារ​ ​និង​ការ​យកចិត្តទុកដាក់​ ​តាមរយៈ​សកម្មភាព​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ពន្ធ​សហគមន៍​ផង​ដែរ​។​ ​កម្មវិធី​សេវា​សហគមន៍​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ការ​ថែរក្សា​និរន្តរភាព​សហគមន៍​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព​។​ ​កម្មវិធី​នេះ​មាន​គោលបំណង​ចូល​រួមចំណែក​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សហគមន៍​ ​ដូចជា​ ​អណ្តូង​ទឹក​ស្អាត​ ​ផ្លូវថ្នល់​ ​ស្ពាន​ ​ស្រះ​ទឹក​សហគមន៍​ ​បន្ទប់ទឹក​ ​សំណង់​សាធារណៈ​ក្នុង​សហគមន៍​ ​និង​ការ​ផ្តល់​ការ​គាំទ្រ​ចាំបាច់​ដូចជា​គ្រឿងឧបភោគ​ ​បរិភោគ​ ​ស​ម្លៀ​ក​បំពាក់​ ​និង​របស់របរ​ប្រើប្រាស់​បាច់​នានា​ដល់​ប្រជាជន​ងាយ​រងគ្រោះ​នៅ​តាម​សហគមន៍​ទូទាំង​ប្រទេស​កម្ពុជា​។​ ​ចាប់តាំង​ពី​កម្មវិធី​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ ​អង្គការ​ ​មូលនិធិ​ ​ម៉េង​លី​ ជេ.គួ​ច​ ​បាន​ធ្វើការ​អនុវត្ត​គម្រោង​ចំនួន​៥​ក្នុងចំណោម​គម្រោង​ទាំង​៦​នៃ​កម្មវិធី​ ​សេវា​សហគមន៍​ ​ដែល​មាន​អ្នកទទួល​ផល​សរុប​ចំនួន​៥​៣​,​៧​១​៨​នាក់​ ​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ខេត្ត​ព្រះវិហារ​ ​ខេត្ត​ក្រចេះ​ ​ខេត្ត​កំពង់ឆ្នាំង​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កណ្តាល​ ​ខេត្ត​ព្រៃវែង​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​តាកែវ​។

1-COMMUNITY-SERVICE-PROGRAM_3-web
1_Disaster-Response-Program-web

កមវិធីឆ្លើយតបគ្រោះមហន្តរាយ

​គ្រួសារ​ ​និង​សហគមន៍​ក្រីក្រ​ ​មានលទ្ធភាព​ទប់ទល់​និង​គ្រោះ​មហន្តរាយ​ ​និង​មាន​ភាព​ធន់​នៃ​ជីវភាពរស់នៅ​របស់​ពួកគេ​ក្នុង​បរិ​បទ​នៃ​គ្រោះ​មហន្តរាយ។

​ក្នុង​គោលបំណង​ធានា​ថា​ជនរងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ត្រូវ​បាន​យកចិត្តទុកដាក់​។ យើង​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន​ ​និង​ខេត្ត​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ ​និង​ឆ្លើយតប​គ្រោះ​មហន្តរាយ​នៅ​តាម​សហគមន៍​ ​រួម​មានការ​ដោះស្រាយ​ផល​ប៉ះពាល់​ ​ដោយសារ​គ្រោះ​ធម្មជាតិ​ដូចជា​ទឹកជំនន់​ ​និង​គ្រោះ​រាំង​ស្ងួត​ ​ក៏ដូចជា​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ហា​និ​ភ័យ​ពី​ការ​គំរាមកំហែង​រាតត្បាត​នានា​។

របៀបដែលពួកយើងធ្វើការ

តាមរយៈកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអាជ្ញាធរដែនដីអង្គការមូលនិធិ ម៉េងលី ជេ. គួច បានអនុវត្តសកម្មភាពនៃគម្រោងទាំង១២របស់ខ្លួនដោយរលូន ដោយបានផ្តល់ផលប្រយោជន៍ដល់អ្នកទទួលផលរាប់ពាន់គ្រួសារ ដែលភាគច្រើនជាគ្រួសារងាយរងគ្រោះ ជនពិការ កុមារកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរា។

ប្រភពមូលនិធិដ៏សំខាន់របស់អង្គការមូលនិធិ ម៉េងលី ជេ. គួច ទទួលបានពីក្រុមហ៊ុន ម៉េងលីជេ. គួច អេឌ្យូខេសិន, Q & Q និងការបរិច្ចាគពីលោកគ្រូ អ្នកគ្រូ បុគ្គលិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សិស្សានុសិស្ស និស្សិត ក្រុមហ៊ុនឯកជនជាដៃគូ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនោះ មូលនិធិ ម៉េងលី ជេ. គួច ក៏បានសហការជួយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងផ្នែកផ្សេងៗ ក្នុងរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីសប្បុរសធម៌មួយចំនួន ក្នុងគោលបំណងធ្វើការរៃអង្គាសថវិកាបន្ថែម ដើម្បីជួយទ្រទ្រង់សកម្មភាពនានារបស់មូលនិធិ។

កុមារគ្រប់រូប​គួរទទួលបានលទ្ធភាព​អានសៀវភៅ