កម្មវិធីអប់រំ

អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើក​ក​ម្ពស់​ការអប់រំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​និង​បាន​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​កសាង​សង្គម​ ​និង​សហគមន៍​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​យើង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ ​និង​គ្រប់គ្រង​សាលារៀន​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ ​តាមរយៈ​ការ​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​យុវជន​រាប់ពាន់​នាក់​ ​និង​គាំទ្រ​ដល់​អ្នកដឹកនាំ​នា​ពេល​អនាគត​ ​ដែល​មាន​សក្តានុពល​។

គោលដៅ

​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិ​ក្ខា​សិក្សា​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​បរិយាកាស​សាលារៀន​ ​ដើម្បី​ធានា​ឱ្យ​មាន​បរិយាកាស​អប់រំ​ប្រកបដោយ​សុវត្ថិភាព​ ​និង​ផាសុកភាព​សម្រាប់​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ ​អនុ​វ​ទ្យា​ល័យ​ ​និង​ថ្នាក់​វិទ្យាល័យ​។

គោលបំណង

គោលបំណងចម្បងនៃកម្មវិធីអប់រំ របស់អង្គការ មូលនិធិ ម៉េងលី ជេ. គួច គឺ៖

កុមារគ្រប់រូប​គួរទទួល​បានលទ្ធភាព​អានសៀវភៅ