
កម្មវិធីសេវាកម្មសហគមន៍
ប្រជាជន និងសហគមន៍ងាយរងគ្រោះត្រូវទទួលបានការការពារ និងការយកចិត្តទុកដាក់ តាមរយៈសកម្មភាពអភិវឌ្ឍសហគមន៍របស់ពួកគេ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ពន្ធសហគមន៍ផងដែរ។ កម្មវិធីសេវាសហគមន៍ត្រូវបានរៀបចំឡើងសម្រាប់ការអភិវឌ្ឍ និងការថែរក្សានិរន្តរភាពសហគមន៍នៅកម្ពុជាប្រកបដោយចីរភាព។ កម្មវិធីនេះមានគោលបំណងចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ពន្ធសហគមន៍ ដូចជា អណ្តូងទឹកស្អាត ផ្លូវថ្នល់ ស្ពាន ស្រះទឹកសហគមន៍ បន្ទប់ទឹក សំណង់សាធារណៈក្នុងសហគមន៍ និងការផ្តល់ការគាំទ្រចាំបាច់ដូចជាគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ចាំបាច់នានាដល់ប្រជាជនងាយរងគ្រោះនៅតាមសហគមន៍ទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីកម្មវិធីនេះត្រូវបានចាប់ផ្តើម អង្គការ មូលនិធិ ម៉េងលី ជេ.គួច បានធ្វើការអនុវត្តគម្រោងចំនួន៥ក្នុងចំណោមគម្រោងទាំង៦នៃកម្មវិធី សេវាសហគមន៍ ដែលមានអ្នកទទួលផលសរុបចំនួន៥៣,៧១៨នាក់ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្ត កណ្តាល ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
គោលដៅ
គោលបំណង
- កៀរគរធនធាន និងលើកកម្ពស់វប្បធម៌ចែករំលែកដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់។
- បង្កើនលទ្ធភាពទទួលបានសុខភាពរបស់ប្រជាជនងាយរងគ្រោះ និងបង្កើនសមត្ថភាពរបស់ពួកគេសម្រាប់ការបង្កើតប្រាក់ចំណូលគ្រួសារ។