កម្មវិធីប្រគល់រង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបានជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងអំណានសប្បុរសធម៌ ម៉េងលី ជេ. គួច

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មូលនិធិ ម៉េងលី ជេ. គួច សហការជាមួយបណ្ណាល័យ ម៉េងលី ជេ. គួច និងសាលារៀនអន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបានជ័យលាភី ចំនួន១៥នាក់ ក្នុងកម្មវិធីប្រកួតប្រជែងអំណានសប្បុរសធម៌ ម៉េងលី ជេ. គួច ប្រចាំឆ្នាំ ២០២២ ស្ថិតនៅក្នុងសាលសន្និសីទ គួច អាឡិច នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។ សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ…