មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននាំយកអំណោយសប្បុរសធម៌ជាច្រើនប្រភេទ រួមមាន កញ្ចប់សម្ភារៈសិក្សាចំនួន ១៥០ ឈុត នំបុ័ង ទឹកដោះគោ ក្រូណូ សៀវភៅអានចម្រុះ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ដើម្បីចែកដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ក្រាំងស្រម៉ ស្ថិតនៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការបរិច្ចាគនេះគឺ ជាការចូលរួមចំណែកលើកស្ទួយវិស័យអប់រំ ក៏ដូចជា លើកទឹកចិត្តឱ្យសិស្សានុសិស្សមានកម្លាំងចិត្ត ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ សង្គមជាតិនាពេលអនាគត។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។