Stand with Cambodia — Together for Our Future

ជំនួយសប្បុរសធម៌របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ប្រគល់ជូន មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ

នាពេលព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ តំណាងគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំយកនូវជំនួយសប្បុរសធម៌របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ជាគ្រឿងឧបភោគបរិភោគ ក្នុងនោះរួមមានដូចជា អង្ករ មី ត្រីខ និងទឹកសុទ្ធ ទៅប្រគល់ជូន មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ក្នុងគោលបំណងចូលរួមចំណែក និងចែកជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពកម្ពុជា។






សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។