Stand with Cambodia — Together for Our Future

ជំនួយសប្បុរសធម៌របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល

កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ តំណាងគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង  សាខាចាក់អង្រែ បាននាំយកនូវជំនួយសប្បុរសធម៌របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ជាគ្រឿងឧបភោគបរិភោគ ក្នុងនោះរួមមានដូចជា អង្ករ មី និងទឹកសុទ្ធ ទៅប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ក្នុងគោលបំណងចូលរួមចំណែក និងចែកជូនបន្តទៅដល់ពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពកម្ពុជានៅតាមបន្ទាត់ព្រំដែន។





សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។