Stand with Cambodia — Together for Our Future

ជំនួយសប្បុរសធម៌របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ប្រគល់ជូនលោកយាយ ចាន់ ឡឹក

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងមួយចំណែកទៀតទទួលបានពីការបរិច្ចាគដោយសប្បុរសជន តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ ជាថវិកាចំនួន ៦០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា សាច់ក្រក ឆៃប៉ូវ និងទឹកសុទ្ធ ជូនលោកយាយ ចាន់ ឡឹក វ័យ៨១ឆ្នាំ  ដោយប្រកបរបរលក់នំខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយ។
 




សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។