Stand with Cambodia — Together for Our Future

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគអំណោយសប្បុរសធម៌ដល់អង្គការបណ្ដុះបណ្ដាល និងថែរក្សាកុមារកំព្រា

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌រួមមានដូចជា អង្ករ មី ទឹកសុទ្ធ នំ ទឹកដោះគោ សម្ភារៈអនាម័យ សម្ភារៈសិក្សា សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ បរិច្ចាគដល់អង្គការបណ្ដុះបណ្ដាល និងថែរក្សាកុមារកំព្រា ដែលមានទីតាំងស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


 

អង្គការបណ្ដុះបណ្ដាល និងថែរក្សាកុមារកំព្រា គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ បង្កើតឡើងក្នុងឆ្នាំ១៩៩៩  ដោយផ្ដោតសំខាន់លើកម្មវិធីអប់រំ ផ្តល់អាហារូបត្ថម្ភ ការថែទាំសុខភាព ទីកន្លែងស្នាក់នៅ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដល់កុមារចំនួន ៦៤នាក់ ដែលស្ថិតក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអង្គការផងដែរ។





សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។