Stand with Cambodia — Together for Our Future

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល ព្រមទាំងកញ្ចប់សម្ភារៈសិក្សា និងទឹកដោះគោ ដល់សាលាមតេ្តយ្យសិក្សាប្រហ៊ូត សហព័ន្ធធនាគារកូរ៉េ

នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី  ដោយមានការចូលរួមពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាតាកែវ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល ព្រមទាំងកញ្ចប់សម្ភារៈសិក្សា និងទឹកដោះគោ ដល់សិស្សានុសិស្ស នៃសាលាមតេ្តយ្យសិក្សាប្រហ៊ូត សហព័ន្ធធនាគារកូរ៉េ មានទីតាំងស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។



 

សាលាមតេ្តយ្យសិក្សាប្រហ៊ូត សហព័ន្ធធនាគារកូរ៉េ បង្កើតឡើងនៅក្នុងឆ្នាំ២០១៧ មានសិស្សានុសិស្សសរុបចំនួន ៨៥ នាក់ បច្ចុប្បន្ន សាលាកំពុងខ្វះខាតសម្ភារៈសិក្សា និងគ្រឿងបរិក្ខារសាលាជាដើម។ ការចូលរួមចំណែករបស់មូលនិធិ គឺជាការជួយគាំទ្រ និងលើកទឹកចិត្ត ដល់សាលា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ដើម្បីបន្ដ អភិវឌ្ឍន៍ការសិក្សាកាន់តែល្អប្រសើរ។





សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។