Stand with Cambodia — Together for Our Future

មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននាំយកអំណោយសប្បុរសធម៌បរិច្ចាគជូនប្រជាពលរដ្ឋរស់នៅសហគមន៍គំនរសំរាមស្ទឹងមានជ័យ

មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននាំយកអំណោយសប្បុរសធម៌ រួមមាន សម្លៀកបំពាក់ ចំនួន១០កេស ដបទឹក ចំនួន២០០ដប និងសាប៊ូបោកសម្លៀកបំពាក់ ចំនួន១៦១កេស បរិច្ចាគជូនប្រជាពលរដ្ឋរស់នៅសហគមន៍គំនរសំរាម ចំនួន១៩៥គ្រួសារ មានទីតាំងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
 



សកម្មភាពនេះ គឺជាការរួមចំណែកកាត់បន្ថយការចំណាយក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្វះខាតក្នុងសហគមន៍  ហើយមូលនិធិយើង នៅតែបន្ដបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសង្គមយើង។




សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។