Stand with Cambodia — Together for Our Future

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ជូនកញ្ញា ទ្រី ម៉ាលីត្តា និងក្រុមគ្រួសារ

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ជាថវិកាចំនួន ១,០០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ  និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ជូនកញ្ញា ទ្រី ម៉ាលីត្តា និងក្រុមគ្រួសារ  ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃបន្ទាប់ពីជួបហេតុការណ៍ភ្លើងឆេះផ្ទះកន្លងទៅថ្មីៗនេះ។ គួរបញ្ជាក់ថា កញ្ញា ទ្រី ម៉ាលីត្តា និងក្រុមគ្រួសារ  បច្ចុប្បន្នរស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 


មូលនិធិ ម៉េងលី ជេ. គួច សូមចូលរួមសម្ដែងការសោកស្ដាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្រុមគ្រួសាររងគ្រោះខាងលើ។ ជាមួយគ្នានេះ មូលនិធិ នៅតែប្ដេជ្ញា និងបន្ដបេសកកម្មរបស់ខ្លួនក្នុងការឆ្លើយតបចំពោះសហគមន៍ក្រីក្រដែលកំពុងជួបប្រទះបញ្ហា និងមានតម្រូវការបន្ទាន់។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។