ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌រួមមានដូចជា សម្ភារៈសិក្សា ក្តារខៀន និងសម្លៀកបំពាក់ បរិច្ចាគដល់សាលាអប់រំក្រៅប្រព័ន្ធថ្នាក់អក្ខរកម្ម ដែលមានទីតាំងស្ថិតនៅភូមិថ្មកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សាលាអប់រំក្រៅប្រព័ន្ធថ្នាក់អក្ខរកម្មនេះ គឺជាថ្នាក់អប់រំឥតគិតថ្លៃ បង្កើតឡើងនៅក្នុងអំឡុងឆ្នាំ២០០៩ បច្ចុប្បន្នមានសិស្សសរុបចំនួន ២៥ នាក់ ដោយមានគោលបំណងផ្ដោតលើការបង្រៀនលើប្រជាពលរដ្ឋគ្រប់វ័យ ដែលមិនទាន់មានជំនាញអាន និងសរសេរ ឱ្យអាចចេះអាន និងសរសេរឡើងវិញ ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។