Stand with Cambodia — Together for Our Future

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នាំយកនូវជំនួយសប្បុរសធម៌ជូនប្រជាពលរដ្ឋចំនួន ២ គ្រួសារ នៅខេត្តកំពង់ឆ្នាំង

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកនូវជំនួយសប្បុរសធម៌ជូនប្រជាពលរដ្ឋចំនួន ២ គ្រួសារ រស់នៅភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយក្នុងនោះ១គ្រួសារ ទទួលអំណោយជាថវិកាចំនួន ៦០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ សាច់ក្រក ឆៃប៉ូវ ទឹកសុទ្ធ ទឹកដោះគោ នំ និង សម្លៀកបំពាក់។
 


ការផ្ដល់ជំនួយនេះ គឺជាការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ គួ្រសារទាំងពីរ ដែលបច្ចុប្បន្នពួកគាត់ប្រកបរបរដើរស៊ីឈ្មួលតាម ភូមិគ្រាន់នឹងបានប្រាក់កម្រៃបន្ដិចបន្ដួច ដើម្បីចិញ្ចឹមគ្រួសារ។ ក្នុងនោះ លោក ហឿន សុផាត មានកូនចំនួន ៤ នាក់ ដែលស្ថិតក្រោម បន្ទុករបស់លោកតែម្នាក់ឯងក្រោយពេលលែងលះ ខណៈលោក ឡង សម្បតិ្ត និងភរិយា មានកូនចំនួន ៥ នាក់ ក្នុងបន្ទុកគ្រួសារ។
 



សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។