Stand with Cambodia — Together for Our Future

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០ រៀល (ដប់លានរៀល) ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង និងមូលនិធិ ម៉េងលី ជេ. គួច បានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០ រៀល (ដប់លានរៀល) ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយគាំទ្រដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សដែល កំពុងរស់នៅតាមតំបន់ភៀសសឹក។
 

គួរបញ្ជាក់ផងដែរថាកន្លងទៅថ្មីៗនេះ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងផ្តល់ជំនួយជាស្បៀងអាហារ ថ្នាំសង្កូវ សម្ភារៈអនាម័យ ថវិកា និងសម្ភារៈប្រើប្រាស់ជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២,៨៩៦ គ្រួសារ ដែលរងគ្រោះនៅតាមតំបន់ព្រំដែន រួមមានដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាបផងដែរ។