ពីមូលនិធិ ម៉េងលី ជេ. គួច ក្រៅពីស្បៀង សម្ភារៈអនាម័យ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពកម្ពុជា ថ្ងៃនេះដែរ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង និងបុគ្គលិកគ្រប់ផ្នែកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បាននឹងកំពុងបន្តនូវបេសកកម្មរួមគ្នាប្រកបដោយអត្ថន័យមួយទៀត តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីត្រៀមជួយដល់កងទ័ពជួរមុខដែលរងរបួស ប្រជាពលរដ្ឋ និងអ្នកជំងឺដែលត្រូវការឈាមបន្ទាន់។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

