ក្រោមគំនិតផ្ដួចផ្ដើមពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងការឧបត្ថម្ភពីក្រុមហ៊ុន ហុង សេង ឡុង ត្រេឌីង ឯ.ក មូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌ជា ទឹកសណ្ដែក ហ្វាមី ចំនួន៤០០កេស ចុះចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង សាលា និងប្រជាពលរដ្ឋ សរុប៩៣៨ នាក់ នៅសាលារៀន និងសហគមន៍ចំនួន ៣ ទីតាំងផ្សេងគ្នា រួមមាន សាលាបឋមសិក្សាពីងពង់ សាលាបឋមសិក្សាប្របុះរលួយ និងសាលាសហគមន៍ភូមិមុន្នីសិលា ស្ថិតក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

មូលនិធិ ម៉េងលី ជេ. គួច ក៏បានប្រគល់សៀវភៅចំនួន ៩ ចំណងជើង ដែលជាស្នាដៃនិពន្ធរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្ទាល់ ដើម្បីចូលរួមចំណែក ពង្រឹងធនធានបណ្ណាល័យ និងលើកកម្ពស់វប្បធម៌ការអានសម្រាប់សិស្សានុសិស្ស និងសាលារៀនខាងលើផងដែរ។



សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
.jpg)
.jpg)