មូលនិធិ ម៉េងលី ជេ. គួច ក្រោមការសហការដោយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ បាននាំយកនូវ អំណោយជាគ្រឿងបរិក្ខារសាលាមានដូចជា តុ ទូរ កា្ដរខៀន សៀវភៅរឿងនិទាន សម្លៀកបំពាក់ នំ ទឹកដោះគោ ជូន ដល់សិស្សានុសិស្សនៃសាលាមត្តេយ្យសហគមន៍ភូមិមុន្នីសិលា ស្ថិតនៅភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

គួរបញ្ជាក់ផងដែរ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងថ្មីៗនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ ក៏បាន បរិច្ចាគនូវថវិកាចំនួន ១,៧៩៨.៤៩ ដុល្លារអាមេរិក ដល់សាលាខាងលើ ដើម្បីចំណាយលើការសាងសង់សាលាមត្តេយ្យ សហគមន៍នេះឡើងផងដែរ។


មូលនិធិ ម៉េងលី ជេ. គួច តែងតែចូលរួមធ្វើឱ្យប្រសើរឡើងនូវបរិក្ខារសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសសាលារៀន ដើម្បីធានាឱ្យមានបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្សនៅតាមបណ្ដា សហគមន៍ក្នុងប្រទេសកម្ពុជា។

