មូលនិធិ ម៉េងលី ជេ. គួច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងសាធារណៈជន ដែលបានចូលរួម និងជម្រុញឱ្យយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៧ ក្រោមប្រធានបទ៖ “ផ្ដល់ឈាម គឺផ្ដល់ក្ដីសង្ឃឹមនិងសង្គ្រោះជីវិត” រៀបចំតាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលផ្ដល់ឈាមខេត្តតាកែវ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាតាកែវ ប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ ប្រកបទៅដោយភាពជោគជ័យ។


យុទ្ធនាការនេះ មិនត្រឹមតែជាការចូលរួមចំណែកក្នុងការផ្គត់ផ្គង់ឈាម សម្រាប់ជីវិតជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីស្មារតីមនុស្សធម៌ ការចែករំលែក និងយកចិត្តទុកដាក់ចំពោះសង្គមជាតិយើងផងដែរ។


សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
