Stand with Cambodia — Together for Our Future

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ក្រោមប្រធានបទ៖ "បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា" បានបញ្ចប់ដោយជោគជ័យ

មូលនិធិ ម៉េងលី ជេ. គួច សូមថ្លែងអំណរអរព្រះគុណសម្រាប់ការនិមន្ដចូលរួមជាអធិបតីដ៏ឧត្តុង្គឧត្តមពី សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព និងថ្លែងអំណរគុណដល់ការចូលរួមពីសំណាក់អ្នកស័្មគ្រចិត្តបរិច្ចាគឈាមយ៉ាងច្រើនកុះកុរ រួមមាន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់។



សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។