Stand with Cambodia — Together for Our Future
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៣ ក្រោមប្រធានបទ “វីរៈកងទ័ពស្ម័គ្រចិត្តការពារជាតិ យើងស្ម័គ្រចិត្តបរិច្ចាគឈាម”

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៣ បានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសសប្បាយរីករាយ និងស្មារតីមនុស្សធម៌ ដោយទទួលការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងសាធារណជន សរុបជាង ១០០ នាក់។
 


សូមបញ្ជាក់ផងដែរថា​ នេះជាសកម្មភាពសប្បុរសធម៌លើកទី៣ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈមូលនិធិម៉េងលី ជេ. គួច ដើម្បីត្រៀមទុក ជួយសង្គ្រោះដល់វីរៈកងទ័ពកម្ពុជា និងពលរដ្ឋនៅតាមបន្ទាត់ព្រំដែនដែល មានតម្រូវការឈាមជាចាំបាច់។



សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។