Stand with Cambodia — Together for Our Future
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

គម្រោងគុណភាពបង្រៀន និងការសិក្សា

គម្រោងពង្រឹងគុណភាពបង្រៀន និងការសិក្សា

គម្រោងពង្រឹងគុណភាពបង្រៀន និងការសិក្សា គឺជាគម្រោងអប់រំថ្មីមួយក្នុងចំណោមគម្រោងអប់រំថ្មីទាំង៦ ដែលត្រូវបានរៀបរៀងឡើងដោយក្រុមការងាររបស់មូលនិធិ ម៉េងលី ជេ. គួច កាលពីដើមឆ្នាំ២០១៩ និង បានអនុម័តជាផ្លូវការដោយអ្នក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

គម្រោងនេះមានគោលបំណងចូលរួមលើកទឹកចិត្តសិស្សានុសិស្ស និងកុមារនៅតាម សហគមន៍ឱ្យមានចិត្តចង់រៀន និង លើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជាឱ្យប្រសើរឡើង។ ចាប់តាំងពីការបង្កើតគម្រោងនេះមក មូលនិធិម៉េងលី ជេ. គួច បានអនុវត្តសកម្មភាពជាច្រើនតាមរយៈការផ្តល់នូវសម្ភារៈផ្សេងៗដូចជា កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំងស្លាយ ក្តារព័ត៌មាន តុ កៅអី ឯកសណ្ឋានសិស្ស សម្ភារៈបង្រៀន សម្ភារៈការិយាល័យ សាងសង់បង្គន់អនាម័យ អណ្តូងទឹក អាងស្តុកទឹក រៀនចំសួនផ្កានៅក្នុងទីធ្លាសាលារៀននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម កំពង់ឆ្នាំង ពោធិសាត់ ព្រៃវែង ក្រចេះ កំពង់ធំ និងរាជធានីភ្នំពេញ។