មូលនិធិ ម៉េងលី ជេ. គួច ក្រោមការសហការជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ (សាខាទួលគោក និងសាខាផ្សារថ្មី) និងក្នុងនាមជាម្ចាស់ឧបត្ថម្ភកម្មវិធីកម្រិតមាស បានចូលរួមក្នុង "ព្រឹត្តិការណ៍រត់ប្រណាំងសហគមន៍ ដើម្បីផ្សព្វផ្សាយពីអូទីស្សឹម"។

តាមរយៈព្រឹត្តិការណ៍នេះ យើងបានរួមគ្នារៃអង្គាសជាថវិកា សរុបចំនួន ៣,០០០,០០០ រៀល ដើម្បីបរិច្ចាគជូនដល់សាលារៀន ទន្សាយ (The Rabbit School) ក្នុងគោលបំណងចូលរួមចំណែកគាំទ្របេសកកម្ម និងលើកកម្ពស់ដល់កុមារអូទីស្សឹម។
.jpg)
.jpg)

លើសពីសកម្មភាពរត់ប្រណាំង ព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពនៃសាមគ្គីភាព និងការចូលរួមពីសហគមន៍ ក្នុងការបង្កើតសង្គមមួយដែលមានការយល់ដឹង ការគោរពភាពខុសគ្នា និងការផ្តល់តម្លៃដល់មនុស្សគ្រប់រូប។ ការចូលរួមនេះក៏ជាការលើកទឹកចិត្តឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់ថា កុមារដែលមានអូទីស្សឹម និងតម្រូវការពិសេស គួរទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងឱកាសស្មើភាពគ្នា។

.jpg)
.jpg)