ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកនូវជំនួយសប្បុរសធម៌ ថវិកាចំនួន ៦០០,០០០ រៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់អ្នកស្រី សឿន ចន្ថា និងគ្រួសារ ដែលមានទីលំនៅក្នុងភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន អ្នកស្រី សឿន ចន្ថា ប្រកបរបររុញរទេះលក់បន្លែតាមភូមិ ដើម្បីរកប្រាក់ចំណូលបន្ដិចបន្ដួច សម្រាប់ផ្គត់ផ្គង់តម្រូវការគ្រួសារ និងចំណាយលើការថែទាំព្យាបាលស្វាមី ដែលកំពុងមានជំងឺ។ ទោះបីជាជួបប្រទះការលំបាកផ្នែកជីវភាពយ៉ាងណាក្ដី ក៏អ្នកស្រីនៅតែតស៊ូប្រឹងប្រែងដោយមិនរាថយឡើយ។

.jpg)
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
.jpg)