មូលនិធិ ម៉េងលី ជេ. គួច ជាមូលនិធិសប្បុរសធម៌ដ៏ធំមួយរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្កើតឡើងកាលពីឆ្នាំ២០០៤ បានទទួលនូវបណ្ណសរសើរពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងភាពជាដៃគូរសហការដ៏សកម្មមួយក្នុងវិស័យសុខាភិបាល ការអប់រំផ្សព្វផ្សាយអំពីសុខភាព តាមរយៈយុទ្ធនាការបរិច្ចាគឈាមដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាម ជាពិសេសជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ ហើយជាការឆ្លុះបញ្ចាំងការទទួលស្គាល់នូវបេសកកម្ម និងគុណតម្លៃនៃសកម្មភាពសប្បុរសធម៌របស់មូលនិធិដែលបានខិតខំកន្លងមក។
គួរបញ្ជាក់ផងដែរថា តាមរយៈយុទ្ធនាការធនាគារឈាមទាំង ១៤ លើក យើងទទួលបានឈាមបរិច្ចាគសរុបចំនួន ១,០៨០ ប្លោក ក្នុងនោះមានឈាមចំនួន ៤៧២ ប្លោកត្រូវបានសម្របសម្រួល និងបញ្ជូនទៅជួយសង្គ្រោះអ្នកជំងឺតាមមន្ទីរពេទ្យសរុបចំនួន ១៦៦ នាក់ផងដែរ។
.jpg)