មូលនិធិ ម៉េងលី ជេ. គួច កំពុងរៀបចំ និងត្រៀមនូវស្បៀងជា គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ចម្រុះជាង ១០០ កេសធំ ស្បែកជើងជាង ២០ កេស ដបទឹកជាង ២០ កេស សៀវភៅអំណាន សម្ភារៈអនាម័យ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត ដើម្បីចែកជូនជាលើកទី២ ដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពកម្ពុជានៅតាមបណ្តាខេត្តមួយចំនួនដែលកំពុងរងផលប៉ះពាល់។
លោក លោកស្រី អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសប្បុរជន ដែលមានបំណងចង់ចូលរួមជាស្បៀង អាហារ ថវិកា ឬសម្ភារៈផ្សេងៗជាមួយយើងខ្ញុំ អាចចូលរួមនៅតាមទីតាំងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនៅជិតលោកអ្នកបំផុត។
តេឡេក្រាមលេខ៖ ០៩៥ ៨៨៨ ០៨៤
.jpg)