Stand with Cambodia — Together for Our Future
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

អំពីយើង

 

ពួកយើងជានរណា

មូលនិធិ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ជាមូលនិធិសប្បុរសធម៌ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុប្រចាំឆ្នាំពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ យើងបេ្ដជ្ញាចិត្តធ្វើឱ្យមានភាពប្រសើរឡើងនូវជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះបំផុត តាមរយៈការផ្ដល់ជំនួយឧបត្ថម្ភផ្សេងៗ (ផ្នែកសុខភាព ផ្នែកអប់រំ ។ល។)។ បច្ចុប្បន្នយើងបាននឹងកំពុងពង្រីកនូវវិសាលភាពការងារ តាមរយៈការលើកទឹកចិត្ត និងជម្រុញឱ្យមានការចូលរួមពីយុវជនដែលមានទេពកោសល្យ ការបង្កើតថ្មី ភាពច្នៃប្រឌិត ភាពឯករាជ្យ និងការអនុវត្ត ឱ្យអស់ពីលទ្ធភាពដែលពួកគេអាចធ្វើបាន។

អ្វីដែលពួកយើងធ្វើ

ក្រុមការងាររបស់មូលនិធិ ម៉េងលី ជេ. គួច បានផ្តួចផ្តើមបង្កើតសកម្មភាព និងព្រឹត្តិការណ៍ជាច្រើន ដែលអាចឱ្យយើងរៃអង្គាសថវិកា និងជំនួយឧបត្ថម្ភផ្សេងៗ ដើម្បីមានលទ្ធភាពអនុវត្តកម្មវិធីចំនួន០៤ ដូចជា កម្មវិធីអប់រំ កម្មវិធីសុខភាព កម្មវិធីសេវាសហគមន៍ និងកម្មវិធីឆ្លើយតបគ្រោះមហន្តរាយ ដែលមានគម្រោងចំនួន២០៖

១. គម្រោងកង់សម្រាប់ការអប់រំកុមារ
២. គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច
៣. គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច
៤. គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច
៥. គម្រោងគុណភាពបង្រៀន និងការសិក្សា
៦. គម្រោងសិក្ខាសាលាសប្បុរសធម៌ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
៧. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព
៨. គម្រោងធនាគារឈាម ម៉េងលី ជេ. គួច
៩. គម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច
១០. គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល

១១. គម្រោងមណ្ឌលថែទាំចាស់ជរា ម៉េងលី ជេ. គួច
១២. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់
១៣. គម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច
១៤. គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍
១៥. គម្រោងអំណោយសប្បុរសធម៌
១៦. គម្រោងគំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត
១៧. គម្រោងពានរង្វាន់ម៉េងលី ជេ. គួច
១៨. គម្រោងបង្ការគ្រោះមហន្តរាយ
១៩. គម្រោងឆ្លើយតបគ្រោះមហន្តរាយ
២០. គម្រោងភាពធន់និងជីវភាព

ប្រវត្តិមូលនិធិ ម៉េងលី ជេ. គួច

វិទ្យាស្ថាន កម្ពុជា សម្រាប់សុខភាពកុមារ និងយុវជន គឺជាមូលនិធិសប្បុរសធម៌ក្នុងស្រុកមួយ ដែលមានគោលដៅជួយផ្ដល់នូវរាល់ព័ត៌មាន និងសេវាកម្មនានាទាក់ទងនឹងបញ្ហាសុខភាពដល់កុមារ យុវជន និងមាតា ដែលជួបប្រទះនូវភាពលំបាកផ្សេងៗនៅក្នុងទីក្រុងភ្នំពេញ។ វិទ្យាស្ថាន កម្ពុជា សម្រាប់សុខភាពកុមារ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងឆ្នាំ២០០៤ ដើម្បីជាមធ្យោបាយក្នុងការលើកកម្ពស់វិស័យអប់រំនិងជួយដល់ កុមារដែលខ្វះលទ្ធភាពរៀនសូត្រតាមរយៈការផ្ដល់ជាអាហារូបករណ៍។

ស្វែងយល់បន្ថែម
MJQ Foundation History

កន្លែងដែលយើងធ្វើការ

បច្ចុប្បន្នយើងកំពុងអនុវត្តកម្មវិធីស្នូលចំនួន៤ នៅតាមបណ្ដាទាំង ២៥ រាជធានីខេត្ត ទូទាំងប្រទេសកម្ពុជា។ Cambodia Map

អំពីយើងបន្ថែមទៀត